21/07/2026
សេចក្តីសម្រេចស្តីពី
ការលើកលែងមុខវិជ្ជាសិក្សា និង/ឬការប្រឡង បែបបទ នីតិវិធី និងកម្រៃនៃការ បណ្តុះបណ្តាលក្រោមគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ
👉ទាញយកសេចក្តីសម្រេចជា PDF៖ https://t.me/AccountnTax/3046
====================
☎️Contact: 095 99 2006 https://t.me/Savery_Kong
096 900 2007
====================
⏩ Subscribe៖ Account & Tax https://t.me/AccountnTax
⏩ Join Group៖ Account & Tax Group https://t.me/+roQA3Th4FpRjYjA1
21/07/2026
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
21/07/2026
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យរ៉ែនិងថាមពល សម្រាប់ការស្នើសុំលិខិតអនុញ្ញាតការងារធនធានរ៉ែ។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។
20/07/2026
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៦
====================
☎️Contact: 095 99 2006 https://t.me/Savery_Kong
096 900 2007 https://t.me/Savery_Kong
====================
⏩ Subscribe៖ Account & Tax https://t.me/AccountnTax
⏩ Join Group៖ Account & Tax Group https://t.me/+roQA3Th4FpRjYjA1
20/07/2026
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងាររដ្ឋបាលក្នុងការស្នើសុំលិខិតអនុញ្ញាតចាក់បំពេញអាចម៌ដីលើកម្មសិទ្ធិឯកជន។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។
17/07/2026
បទបង្ហាញ ស្តីពី #អនុលោមភាពសារពើពន្ធ។
👉ទាញយកបទបង្ហាញជា PDF: https://t.me/AccountnTax/1842
====================
☎️Contact: 095 99 2006 https://t.me/Savery_Kong
096 900 2007
====================
⏩ Subscribe៖ Account & Tax https://t.me/AccountnTax
⏩ Join Group៖ Account & Tax Group https://t.me/+roQA3Th4FpRjYjA1
17/07/2026
អ្វីទៅជាជម្រើសទីពីរនៅក្នុងការលើកទឹកចិត្តជាមូលដ្ឋាន(Basic Incentives)?
យោងតាមមាត្រា១៤នៃអនុក្រឹត្រលេខ១៣៩ ស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការលើកទឹកចិត្តជាមូលដ្ឋាន (Basic Incentives) ត្រូវបានផ្តល់ជាពីរជម្រើស (ជម្រើសទី១ ត្រូវបានយើងលើកយកមក post រួចហើយ)។
#អ្វីទៅជាជម្រើសទីពីរ?
ជម្រើសទីពីរនៅក្នុងការលើកទឹកចិត្តជាមូលដ្ឋានចំពោះសកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.ក ដោយអនុឡោមទៅតាមមាត្រា២៦ នៃច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងទទួលបាន រួមមាន៖
១- មានសិទ្ធិកាត់កងចំណាយមូលធនតាមរយៈរំលស់ពិសេស(Special Depreciation)ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
២- មានសិទ្ធិកាត់កងក្នុងអត្រា ២០០(ពីររយ)ភាគរយ លើចំណាយ ជាក់លាក់ផ្សេងទៀត ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទ ក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគ នៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖
• ៩ ( ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
• ៦ (ប្រាំមួយ)ឆ្នាំ សម្រាប់ក្រុម ២
• ៣ (បី)ឆ្នាំ សម្រាប់ក្រុម ៣។
#អ្វីទៅជាចំណាយជាក់?
ចំណាយជាក់លាក់ រួមមាន៖
• ចំណាយលើការបណ្ដុះបណ្ដាលជំនាញជាក់លាក់ដល់និយោជិតខ្មែរ ដើម្បីជំនួសនិយោជិតបរទេស ។
• ចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន។
• ចំណាយលើការផ្តល់អាហារូបករណ៍ជូននិយោជិតខ្មែរទៅសិក្សា ជំនាញជាក់លាក់ណាមួយបរទេស។
• ចំណាយលើការសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការជួលអ្នកជំនាញបរទេសមកបណ្តុះបណ្ដាលលើបច្ចេកវិទ្យាថ្មីៗ បដិវត្តន៍ឧស្សាហកម្មទី៤(Fourth industrial revolution) មានជាអាទិ៍ បញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យារ៉ូបូត ឬការរៀបចំដំឡើងស្តុកទុក ទិន្នន័យធំ (Big Data Storage)។
៣. ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុង រយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគ ដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖
• ៩ ( ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
• ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
• ៣ ( បី) ឆ្នាំ សម្រាប់ក្រុម ៣។
៤-ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
៥- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែង ដោយឡែកនៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
==================
១. ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២០២១
📚ទាញយក៖ https://t.me/AccountnTax/1140
២. អនុក្រឹត្រលេខ១៣៩ ស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រួមទាំង ឧបសម្ព័ន្ធទាំង ១០ ដែលបញ្ជាក់អំពីការ លើកលែងពន្ធសម្រាប់ QIP ទៅតាមវិស័យ និងសកម្មភាពវិនិយោគនានា។
📚ទាញយក៖ https://t.me/AccountnTax/1985
==============
⏩Subscribe៖ Account & Tax https://t.me/AccountnTax
⏩Join Group៖ Account & Tax Group https://t.me/+roQA3Th4FpRjYjA1