ថៃជ្រុលហួសហេតុពេកហើយ ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ហេីយនៅតែបំពានចាប់ទាហានខ្មែរទាំងបង្ខំយកទៅទៀត មិនតែប៉ុណ្ណោះ ថែមទាំងធ្វើបាបទៀត ខ្ញុំពិតជាឈឺចាប់ណាស់ ពិតជាអមនុស្សធម៌ណាស់ មិនដឹងត្រូវបរិយាយយ៉ាងម៉េចឲ្យសមទេ។
សៀមនេះ មើលងាយយើងជ្រុលពេកហើយ ពិតណាស់យើងត្រូវតែពហិការឈប់ប្រើប្រាស់ផលិតផលរបស់វា។
ដើម្បីអាចធ្វើពហិការឲ្យបានជោគជ័យ យើងជាអ្នកប្រើប្រាស់តែមួយផ្នែកមិនគ្រប់គ្រាន់ទេ ត្រូវអ្នកផលិតចូលរួមផង ដោយព្យាយាមពង្រឹងគុណភាពផលិតផលរបស់ខ្លួន។
ចាប់ពីថ្ងៃនេះ ព្យាយាមផលិតដោយខ្លួនឯង ហើយផ្តោតលើគុណភាព ធ្វើឲ្យបានល្អជាងអាចោរសៀម ឲ្យវាដឹងថា ខ្មែរយើងប្រើប្រាស់ការឈឺចាប់នេះ ជាកំលាំងចិត្ត ហើយយើងអាចធ្វើបានល្អជាងវាទៀត។
#ថ្ងៃទី០១សីហាឆ្នាំ២០២៥
Aom Vichhay
Sales, financial
27/07/2025
#27/07/2025
26/07/2025
ជាសារមួយសម្រាប់បងប្អូនស្រលាញ់ នឹងចូលចិត្តទុករូបិយវត្ថុបរទេស(ប្រាក់បាត) ជាជាងរូបិយប័ណ្ណប្រទេសរបស់ខ្លួន(ប្រាក់រៀល) នៅពេលមានបញ្ហាជម្លោះណាមួយកេីតឡេីង រូបិយវត្ថុបរទេសនោះនឹងបាត់បង់តម្លៃរបស់វា៕
#26/07/2025
បងប្អូនមានប្រាក់បាតក្នុងដៃ កុំទាន់ស្លន់ស្លោ 😬
25/07/2025
នៅថ្ងៃនេះ (២៥ កក្កដា) យោធាថៃបានចេញសេចក្តីប្រកាសបន្ទាន់ដាក់ស្រុកចំនួន ៧ ក្នុងខេត្តចំនួន ២ មានខេត្តចាន់ថះបុរី និងខេត្តត្រាត ឱ្យស្ថិតក្រោមច្បាប់គ្រាអាសន្ន ដោយសំអាងស្ថានករណ៍ព្រំដែនថៃ-កម្ពុជា កើនកម្តៅខ្លាំង និងបានអំពាវនាវកងកម្លាំងទាហាន ប៉ូលិស រួមពលរដ្ឋថៃការពារទឹកដី៕
Click here to claim your Sponsored Listing.
Location
Category
Website
Address
Battambang
02401